Social Justice is the Foundation of Peace
 
 

Related Links

www.ilo.org

www.icftu.org

www.itglwf.org

www.cleanclothes.org

www.ituc-csi.org

www.betterfactories.org


contact@ftuwkc.org
សហជីព​សេរី​​កម្មករ​លុ (Date: 12 Jul 10)

សហជីព​សេរី​​កម្មករ​លុប​ចោល​គម្រោង​ដឹកនាំ​ធ្វើ​កូដកម្ម

2010-07-11

សហជីព​សេរី​កម្មករ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​នេះ បាន​ប្រកាស​លុប​ចោល​គម្រោង​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍ ក្រោយ​ពី​គម្រោង​នេះ​បាន​ត្រៀម​ចំនួន ១​ខែ​មក​ហើយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​រោងចក្រ គិត​គូរ​ជា​ថ្មី​អំពី​ប្រាក់​ខែ​កម្មករ​រួច​មក។

RFA/Uon Chhin

កម្មករ និង​គ្រូ​បង្រៀន ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តជាតិ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ឧសភា ២០១០។


លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា មាន​ប្រសាសន៍​ថា ការ​លះ​បង់​គម្រោង​នេះ មិន​មែន​ជា​ការ​ខ្លាច​រអា​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទេ ហើយ​ក៏​មិន​មែន​បាន​ន័យ​ថា ពួកគេ​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង ៥​ដុល្លារ​នោះ​ដែរ។

លោក រ៉ុង ឈុន បាន​ពន្យល់​យ៉ាង​ដូច្នេះ ៖ «ដំណោះ​ស្រាយ​មិន​គាប់​ចិត្ត​មែន ប៉ុន្តែ​គ្រាន់​តែ​ថា យើង​ទទួល​បាន​ដំណោះស្រាយ​នៅ​ក្នុង​អ្វី​ដែល​យើង​បាន​ទាមទារ​ហ្នឹង។ ពេល​នេះ​យើង​នឹង​ទទួល​យក​បណ្ដោះ​អាសន្ន ហើយ​ជំហរ​នៃ​ការ​ទាមទារ​ហ្នឹង យើង​នៅ​តែ​ប្រកាន់​ជំហរ​ស្វែង​រក ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ​ទទួល​បាន​ផល​ប្រយោជន៍»

ការ​ផ្អាក​គម្រោង​ទាមទារ​បាន​ប្រកាស​ឡើង ក្រោយ​ពី​សហជីព​សេរី​កម្មករ​ដដែល​នេះ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​តំណាង​សហជីព​នៅ​តាម​បណ្ដា​រោងចក្រ​នានា ចំនួន​ជាង ១០០​នាក់ នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កក្កដា​នេះ​ដែរ បន្ទាប់​ពី​កិច្ច​ប្រជុំ​ស្ដី​អំពី​ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា កន្លង​ទៅ​នេះ ត្រូវ​បាន​គេ​អនុម័ត​ឲ្យ​ឡើង​ចំនួន ៥​ដុល្លារ​បន្ថែម​ទៀត ដោយ​គិត​ចាប់​ពី​ខែ​តុលា ខាង​មុខ​នេះ​ត​ទៅ។

កិច្ច​ប្រជុំ​នោះ​ដដែល បាន​កំណត់​យក​ឆ្នាំ​២០១៤ ក្នុង​ការ​ចរចា​ជា​ថ្មី​អំពី​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​កម្មករ។

មុន​នេះ​មួយ​ខែ សហជីព​សេរី​កម្មករ​កម្ពុជា បាន​ប្រកូក​ប្រកាស​កម្មករ​ឲ្យ​ក្រោក​ឡើង​ធ្វើ​កូដកម្ម អត់​ធ្វើ​ការងារ​បី​ថ្ងៃ នៅ​ថ្ងៃ​ទី​១៣ ១៤ និង ១៥ កក្កដា ដើម្បី​ធ្វើការ​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​ដំឡើង​ពី ៥៦​ដុល្លារ​មក​ដល់ ៧៥​ដុល្លារ ដោយសារ​តែ​ជីវភាព​កម្មករ​មិន​អាច​ទប់​ទល់​នឹង​បញ្ហា​ទំនិញ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​មិន​ឈប់។

លោក រ៉ុង ឈុន បាន​ថ្លែង​បន្ត​ទៀត​ថា សហជីព​សេរី​កម្មករ​មិន​ទទួល​យក​ការ​កំណត់​យក​ឆ្នាំ​២០១៤ សម្រាប់​ការ​ចរចា​រឿង​ប្រាក់​ខែ​កម្មករ​ទេ គេ​នឹង​លើក​បញ្ហា​នេះ មក​និយាយ​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ ឬ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ នៅ​ពេល​ដែល​គេ​ឃើញ​ថា ក្រុម​ថៅកែ​រក​ស៊ី​បាន​ចំណេញ។

អ្នក​សម្រប​សម្រួល​សមាគម​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ពី ៥៦ មក​ដល់ ៦១​ដុល្លារ​អាមេរិក សម​រម្យ ពីព្រោះ​ថា បើ​ដំឡើង​លើស​ពី​នោះ ភាគី​ថៅកែ​មាន​តែ​ផ្លូវ​បិទ​រោងចក្រ​ចោល​ប៉ុណ្ណោះ។

ស្រប​ពេល​ដែល​សហជីព​សេរី​កម្មករ ប្រកាស​អំពី​ការ​លះបង់​គម្រោង​ដឹក​នាំ​កូដកម្ម​កម្មករ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក អាត់ ធន់ បាន​បញ្ជាក់​ថា ក្រុម​លោក​នៅ​តែ​មិន​ទទួល​យក​ការ​ដំឡើង ៥​ដុល្លារ​នោះ​ទេ ដោយសារ​តែ​មុន​នេះ សម្ព័ន្ធ​សហជីព​កម្ពុជា ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់​ចំនួន ៩៣​ដុល្លារ​ក្នុង​មួយ​ខែ ទើប​កម្មករ​អាច​រ៉ាប់​រង​ជីវភាព​បាន។

លោក អាត់ ធន់ បាន​បញ្ជាក់​ថា ៖ «នេះ​អ្វី​ដែល​យើង​ធ្វើការ​ជំទាស់​ហ្នឹង ដោយសារ​តែ​យើង​គិត​ថា យើង​នឹង​ធ្វើការ​ចរចា​គ្នា​ថ្មី​មួយ​ទៀត ដើម្បី​បង្កើន ឬ​ក៏​ជជែក​គ្នា​អំពី​ការ​បញ្ចូល​នៃ​ប្រាក់​បៀវត្សរ៍ យ៉ាង​ហោច​ណាស់​ឲ្យ​ស្រប​នឹង​ស្ថានភាព​រស់​នៅ​បច្ចុប្បន្ន​ដែរ»

បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រហែល ៣០​ម៉ឺន​នាក់ ភាគ​ច្រើន​ជា​ស្ត្រី​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ក្នុង​កម្រិត​ប្រាក់​ខែ​គោល ៥៦​ដុល្លារ​ក្នុង​មួយ​ខែ។

របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​ដោយ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លាត​ត្រដាង​ថា កម្មករ​ខ្មែរ​មិន​អាច​រស់​បាន​ទេ​ជាមួយ​ប្រាក់​បៀវត្សរ៍​ទាប​ជាង ៧៤​ដុល្លារ ដោយសារ​តែ​មុខ​ទំនិញ​នៅ​កម្ពុជា ចេះ​តែ​ឡើង​ថ្លៃ​មិន​ដែល​ស្រក​ស្រុត​ឡើយ៕

Go to Top

Minimum wage ruling set to spark garment protests (Date: 09 Jul 10)

Friday, 09 July 2010 15:03 Mom Kunthear Phnom Penh Post

LABOUR officials have voted to boost the monthly minimum wage for garment workers by US$11, a figure that falls far short of what some major unions were demanding – prompting fresh warnings that a large-scale strike will be held next week.

During a meeting of the Labour Advisory Committee on Thursday, a panel of officials, factory representatives and union leaders voted to increase the minimum wage by $5. They also endorsed a plan to meld the existing $6 cost of living supplement into the basic wage, thereby raising the minimum wage from $50 per month to $61.

Labour Minister Vong Soth said the new wage would go into effect in October and remain in place until 2014.

“It was not approved only by the government, but agreed on by employees and unions,” he said.

Going into the meeting, some unionists had demanded wages ranging from $70 to $93. Last month, Chea Mony, head of the Free Trade Union of Workers of the Kingdom of Cambodia, threatened to stage a three-day strike starting July 13 if his demand of $70 was not met.

After the decision Thursday, Chea Mony said the strike plan remained in place.

“I cannot accept the $61 that the government approved,” he said. “My stance is the same. I will hold a protest strike on the same day to demand a minimum wage increase to $70.”

The prospect of other unions joining the strike was mixed. Ath Thun, head of the Coalition of Cambodian Apparel Workers Democratic Union, called Thursday’s decision “unacceptable”, but said he needed to consult with his members before deciding whether to join the FTU strike.

Tep Kim Vannary, president of the Cambodian Federation of Independent Trade Unions, said her members wanted more than an $11 monthly pay rise, but added that she had approved the ruling – making her one of five voting union representatives who did so.

Ken Loo, secretary general of the Garment Manufacturers Association in Cambodia, said employers would have preferred a smaller increase, noting that GMAC had asked for a bump of just $4. But he said he voted in favour of the government’s proposal in the interest of compromise, and urged unions to abide by it.

“We will ensure all our members comply with the increase, and we hope the workers will do similarly,” Loo said.

In explaining Thursday’s decision, Labour Minister Vong Soth suggested that boosting the minimum wage by too much could make Cambodia an unattractive destination for garment industry investors.

That sentiment was echoed by GMAC chairman Van Sou Ieng. “If we increase more than this, [employers] will stop investing in our country,” he said.

But labour advocates say employers enjoy comparatively comfortable profit margins. Research commissioned by the Community Legal Education Centre suggests garment industry profit margins trail only those seen in Bangladesh, said CLEC labour programme director Moeun Tola, who added that Thursday’s decision could provoke widespread anger among union members.
ADDITIONAL REPORTING BY IRWIN LOY

Go to Top

Union leader offers to pay in Mu Sochua case (Date: 09 Jul 10)

Wednesday, 30 June 2010 15:02 Uong Ratana Phnom Penh Post

UNION leader Chea Mony has offered to pay 16.5 million riels (around US$3,928) in fines and compensation on behalf of opposition lawmaker Mu Sochua, who was ordered to furnish the sum after being convicted of defaming Prime Minister Hun Sen last year.

Chea Mony, president of the Free Trade Union of Workers of the Kingdom of Cambodia, said Tuesday that he was collecting donations to cover the payment, 8.5 million riels of which is due Thursday.

“We do not want to lose [Mu Sochua] from government or the National Assembly because she is a very good woman,” he said.

On June 17, the National Treasury wrote to Mu Sochua informing her that a payment of 8.5 million riels must be made within two weeks, or by July 1. Government officials have warned that Mu Sochua could face prison if she does not pay on time.

But the Kampot parliamentarian, who was first convicted of defamation last August, repeated that she would prefer to go to jail than to admit guilt, and that she did not want anybody to pay on her behalf.

“Firstly, I will not pay. Secondly, my conscience will not allow anyone to pay on my behalf,” she said by phone from Manila. “If I was afraid of this, I would not have sued Prime Minister Hun Sen.”

Go to Top

Displaying 4 to 6 (of 202 news) Result Pages:Previous   1  2  3  4  5  6  7  8  9  10 ...  Next 

Where the Trade Unionists start their day on the Net
Copyright © 2005, FTUWKC Cambodia. All Rights Reserved